រឿង មហាវេស្សន្តរជាតក

រឿង មហាវេស្សន្តរជាតក
I ទិដ្ឋភាពប្រវត្តិ
១. អត្ថបទ ៖
ក. ប្រភព ៖ រឿងវេស្សន្តរ មានប្រភព ២ យ៉ាងគឺ ៖
- រឿងមហាវេស្សន្តរ សរសេរជាភាសាបាលី
- រឿងមហាវេស្សន្តសរសេរជាភាសាខ្មែរ

ទោះបីជាសរសេរ ជាភាសាបាលីក្តី ភាសាខ្មែរក្តី ក៏មហាវេស្សន្តរជាតក មានប្រភពពីគម្ពីរព្រះត្រ័យបិដកដែលចែកចេញជាបីផ្នែកគឺ វិន័យបិដក សុត្តន្តបិដក និង អភិធម្មបិដក ។
រឿងមហាវេស្សន្តរជាតក ដកស្រង់ចេញពីគម្ពីរទសជាតកដែលនៅក្នុងនោះមាន ៖
- តេមិយជាតក ( នេក្ខម្មាបារមី )
- ភូរិទត្តជាតក ( សីលបារមី )
- មហាជនក ( វិរយបារមី )
- សុវណ្ណសាមជាតក ( មេត្តាបារមី )
- នេមិរាជជាតក ( អធិដ្ឋានបារមី )
- ចន្ទកុមារជាតក ( ខន្តីបារមី )
- នារទជាតក ( ឧបេក្ខាបារមី )
- វិធូរជាតក ( សច្ចបារមី )
- វេស្សន្តរជាតក ( ទានបារមី )
ខ. ប្រភេទ ៖ អក្សរសិល្ប៍បុរាណ បែបសាសនា ។
គ. ចលនា ៖ អក្សរសិល្ប៍ពុទ្ធនិយម ។
ឃ. ឥទ្ធិពល ៖ រឿងមហាវេស្សន្តរជាតក ទទួលឥទ្ធិពលបីគឺ ពុទ្ធនិយម ហិណ្ឌូនិយម និង ខ្មែរនិយម ។ ទោះបីជារឿងមហាវេស្សន្តរជាតក បានទទួលឥទ្ធិពល ៣ យ៉ាងនេះក៏ដោយ ក៏គេចាត់ទុកថា មហាវេស្សន្តរជាតក តំណាងឥទ្ធិពលពុទ្ធនិយម ។
ច. កាលបរិច្ឆេទបោះពុម្ព ៖
រឿងនេះបោះពុម្ពលើកទី២ដោយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ ១៩៥៣ ។
២. កាលបរិច្ឆេទ និង អ្នកនិពន្ធ ៖
ដើម្បីស្គាល់កាលបរិច្ឆេទ នៃរឿងមហាវេស្សន្តរជាតក យើងគប្បីស្វែងយល់ពីរឿងមហាវេស្សន្តរជាតកជាភាសាបាលីសិន
ព្រោះជារឿងប្រកបដោយមូលទស្សនៈដើម ដែលទ្រទ្រង់បញ្ហាចោទ ដោះស្រាយរបស់អត្ថបទ ។ កាល បរិច្ឆេទ ដើមបំផុតគឺសម័យពុទ្ធកាល នៅពេលដែលមានភ្លៀង បោក្ខព័ស៌ ធ្លាក់មកជាលក្ខណៈអស្ចារ្យ ព្ធដ៏កណ្តាលជំនុំពុទ្ធបរិស័ទ វិស័យដូចភ្លៀងធ្លាក់លើស្លឹកឈូក គឺជាភ្លៀងសួគ៌មួយអស្ចារ្យបើនរណាចង់ទទឹកទើបភ្លៀងនោះឲ្យទទឹកបើមិនចង់ទទឹកទេនោះនឹងរមៀលចេញពីខ្លួនវិញ ។ ពុទ្ធបរិស័ទទាំងឡាយឆ្ងល់ ហើយអារាធនាព្រះអង្គឲ្យពន្យល់ដើមហេតុនៃរឿងអស្ចារ្យនេះដែលជាលំនាំឲ្យមានការសំដែងរឿងមហាវេស្សន្ត ។
-៥០០ ក្រោយព្រះពុទ្ធចូលបរិនិព្វានមានព្រះសង្ឃមួយ
អង្គព្រះនាមព្រះពុទ្ធឃោសាចារ្យបានសរសេរមហាវេស្សន្តរជាតកឡើងវិញជាភាសាបាលី ផ្សាយនៅប្រទេសឥណ្ឌានិងលង្កា។
- ក្រោយមកមានព្រះសង្ឃខ្មែរ ជាច្រើនអង្គដែលបានបន្តការសិក្សានៅប្រទេសលង្កា ផ្នែកសាសនា លុះត្រឡប់មកវិញក៏បានមកប្រែរឿង មហាវេស្សន្តជាតក ពីភាសាបាលីមកភាសាខ្មែរទៅតាមការយល់ឃើញរបស់ព្រះសង្ឃនីមួយៗ ដើម្បីឲ្យយ៉ាងណាមានភាពងាយស្រួល ក្នុងការសំដែងធម្មទេសនា នៅពេលបុណ្យទេសមហាជាតក ( ពិសាខបូជា មាឃបូជា ) ការបកប្រែមហាវេស្សន្តរជាតក ជាភាសាខ្មែរពុំមានការឯកភាពគ្នាទេ ទើបក្រោយមកអ្នកនិពន្ធខ្មែរម្នាក់ឈ្មោះ ញ៉ុក ថែមបានប្រមូលឯកសារបកប្រែទាំងនោះ មកកែសម្រួលឲ្យមានរបៀបរៀបរយ ព្រមទាំងដើម្បីឲ្យមានលក្ខណៈជាអក្សរសិល្ប៍ទៀតផង ។ តែក៏មានអត្ថបទសង្ខេបទសជាតក៍ របស់បណ្ឌិតមហា ឈឹម សុមន៍ ( ឈឹម ស៊ុម )ជាសាស្ត្រចារ្យ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត នៅភ្នំពេញ ទាក់ទងនឹងរឿងមហាវេស្សន្តរជាតកនេះដែរដែលជាការផ្យាយរបស់ក្រសួងពុទ្ធសាសនបណិ្ឌត្យ និងបានបោះពុម្ពផ្សាយលើកទី ១ ព.ស ២៥០៥ គ.ស ១៩៦៣ រោងពុម្ពតារា ។
សង្កេត ៖ យើងគួរកត់សម្គាល់ចំពោះការសម្តែង ឬសរសេរ
រឿងព្រះវេស្សន្តរ ជាភាសាបាលី ដែលជាភាសារបស់អ្នកស្រុក រីឯ
ភាសាសំស្រ្តឹត ជាភាសាដែលគេប្រើក្នុងត្រកូលខ្ពង់ខ្ពស់ដូចជា វណ្ណៈព្រាហ្មណ៍ និងវណ្ណៈក្សត្រ ។ ការយកភាសាបាលីមកប្រើគឺជាការបញ្ជាក់ឲ្យឃើញថា មានការយកចិត្តដាក់នឹងប្រជារាស្ត្រជាច្រើន និងងាយស្រួលក្នុងការផ្សព្វផ្សាយ ម៉្យាងវិញទៀតដោយហេតុអ្នកនិពន្ធដើមបំផុតគឺព្រះពុទ្ធអង្គ ។
ខណៈនេះយើងសូមលើកយករឿងមហាវេស្សន្តរជាតករបស់លោក ញ៉ុក ថែម មកសិក្សាតែប៉ុណ្ណោះ ។
ក. អ្នកនិពន្ធ ៖ ញ៉ុក ថែម
ខ. ជីវប្រវត្តិ ៖
- លោក ញ៉ុក ថែមកើតថ្ងៃទី ២២ មិថុនា ១៩០៣ នៅឃុំ
ស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ។
- ឪពុកឈ្មោះ ញ៉ាំ ម្តាយឈ្មោះ ហៀក ជាកសិករនៅភូមិអួតាគី ឃុំជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។
- កាលពីកុមារភាព គឺក្នុងអំឡុងឆ្នាំ ១៩១៣ លោកបាន
ទៅបួសរៀននៅវត្ត ពោធិវាល ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោក
បានសិក្សាអក្សរសាស្ត្រជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យ សន
ហើយបានសិក្សាធម៌វិន័យក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល ។
- នៅឆ្នាំ ១៩១៨ លោកបានបព្វជ្ជាជាសាមណេរ ហើយ
បានសិក្សាធម៌វិន័យ និងភាសាបាលីក្នុងសំណាក់គ្រូអាចារ្យផ្សេងៗ
ក្នុងខេត្តបាត់ដំបង ។
- នៅឆ្នាំ ១៩១៩ បានទៅបន្តវិជ្ជានៅបាងកក ប្រទេសថៃ។ លោកបានជាប់សញ្ញាបត្រមធ្យមសិក្សាថ្នាក់ត្រីនៅអំឡុងឆ្នាំ ១៩២១និងជាប់សញ្ញាបត្រថ្នាក់ទោ ក្នុងឆ្នាំ ១៩២៣ ។
- ឆ្នាំ ១៩២៤ បានបំពេញឧបសម្បទា ជាភិក្ខុ និងជាប់
សញ្ញាបត្របរិយត្តិធម៌ភាសាបាលីទីមហា ៣ប្រយោគ ។
- ឆ្នាំ ១៩២៦ លោកបានជាប់ទីមហា ៤ ប្រយោគ ។
- ឆ្នាំ ១៩២៨ លោកបានជាប់ទីមហា ៥ប្រយោគ ។
- ឆ្នាំ ១៩២៩ លោកបានជាប់ទីមហា ៦ ប្រយោគ ។
- ឆ្នាំ ១៩៣៦ លាចាកសិក្ខាបទជាគ្រហស្ថវិញ ។
* អំពីការងារ
- ១៩២៧- ១៩៣០ ធ្វើជាគ្រូបង្រៀនភាសាបាលី នៅក្រុងបាងកក ។
- ១៩៣០ ត្រឡប់មកភ្នំពេញចូលធ្វើសមាជិកគណៈកម្ម
ការ ប្រែព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត្យ ។
- ១៩៣៨ ធ្វើការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា មាន
មុខងារជាអ្នកចាត់ចែងបោះពុម្ពផ្សាយនូវសៀវភៅផ្សេងៗ និង
ទស្សនាវដ្តីកម្ពុជសុរិយា ។
- ១៩៣៩ ជាតំណាងសម្តេច ព្រះនរោត្តម សុធារសនិង
ជាអធិបតីពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗ
ទៀតបានទៅរៀបចំកម្មវិធីសិក្សា និងសម្ពោធពុទ្ធសាសនបណ្ឌិត្យ
នៅក្រុងហ្លូងព្រះបាង ក្រុងវៀងចន្ទ ប្រទេសឡាវ ។
- ១៩៤២ បានទៅសម្ពោធមន្ទីរពុទ្ធសាសនាបណ្ឌិត្យ
ខេត្តឃ្លាំង ប្រទេសវៀតណាមខាងត្បូង ។
- ១៩៤៣ ជាតំណាងរៀបចំកម្មវិធីសិក្សាសម្រាប់ ពុទ្ធសាសនបណ្ឌិត្យនៅប៉ាក់សេ ប្រទេសឡាវ ។
- ១៩៤៥ ធ្វើជាសាស្ត្រាចារ្យខ្មែរថ្នាក់ទី ៥ នៃសាលាគរុវិជ្ជា
- ១៩៤៦ ធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងជា
សាស្ត្រាចារ្យនៃវិទ្យាល័យស៊ីសុវត្ថិ ។
- ១៩៥០ លាឈប់ពីពុទ្ធសាសនបណ្ឌិត្យ ចូលបំរើការនៅក្រសួងសិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យ ស៊ីសុវត្ថិមកជាសម្បត្តិជាតិ ហើយលោកធ្វើជាសាស្ត្រាចារ្យជាប់សន្យារហូតមក ។
- ៦ ឆ្នាំក្រោយមកលោកផ្លាស់ទៅធ្វើជាសាស្ត្រាចារ្យ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង ។
- ១៩៥៨ លោកផ្លាស់មកធ្វើការនៅវិទ្យាស្ថានជាតិគរុ
កោសល្យ នាក្រុងភ្នំពេញក្នុងឋានៈជាសាស្ត្រាចារ្យផង និងជាអ្នកស្រាវជ្រាវឯកសារអក្សរសាស្ត្រខ្មែរ នៅវិទ្យាស្ថាននេះផង ។ លោកជាសាស្ត្រាចារ្យខ្មែរ នៅសាលាភូមិរដ្ឋបាល ។
គ. ស្នាដៃ ៖
+ ជាភាសាថៃ ឬ បាលីថៃ កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ ៖
- នមោកថា
- នានាជាតកវណ្ណនា
- ធម្មនិទ្ទេសភាគ ១
- ទេវតាភាសិត ពុទ្ធភាសិត
+ ជាភាសាខ្មែរ ៖
- ពុទ្ធប្បវត្តិសង្ខេប
- អនុពុទ្ធប្បវត្តិភាគ១-២
- ប្រជុំភាសិតភាគ១-២
- មហាវេស្សន្តរជាតក
- ប្រជុំពុទ្ធភាសិត
- ជាតិ សាសនា ព្រះមហាក្សត្រ
- បិសាចស្នេហា “ ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២”
- កុលាបប៉ៃលិន បោះពុម្ពឆ្នាំ ១៩៣៦ ឬ ១៩៤៣
- ឯកសហរាត្រី “ ភាគខ្លះប្រែ ”
- ចូឡវេទល្លសូត្រ “ ប្រែ ”
- វិធីប្រតិបត្តិធម៌
- ពន្លឺអាស៊ីទ្វីប “ ប្រែ ”
- បញ្ញាសជាតកភាគ១-២
៣. កាលកំណត់តែង ៖
៤. សង្គមបរិយាកាស ៖
រឿងព្រះវេស្សន្តរ បានឆ្លុះបញ្ចាំងពីអតីតជាតិរបស់ព្រះពុទ្ធសមណគោតម នៅប្រទេសឥណ្ឌាបុរាណ ដែលកាលនោះព្រះពុទ្ធសាសនាមិនទាន់មានការរីកចម្រើននៅឡើយទេ ហើយមានតែព្រហ្មញ្ញសាសនាដែលគេនិយមរាប់អានច្រើនជាង ។ តាមជំនឿព្រះពុទ្ធសាសនា នៅក្នុងភទ្ទកប្បនេះ មានព្រះពុទ្ធ ៥ ព្រះអង្គបាន នឹងត្រាស់ឡើង ។ ព្រះពុទ្ធបានត្រាស់មុន ព្រះពុទ្ធសមណគោតម គឺ កកុសន្ធៈ ( កកុសន្ធោ ) , កោនាគមនៈ
( កោនាគមនោ ) , កស្សបៈ( កស្សបោ ) តែសាសនាព្រះពុទ្ធដែលបានត្រាស់មុនសមណគោតមនៅឥណ្ឌានេះ ពុំសូវមានការគោរពរាប់អានច្រើនដូច ពុទ្ធសាសនាព្រះសមណគោតម សព្វថ្ងៃនេះទេ ។
រឿងព្រះវេស្សន្តរ បានឆ្លុះបញ្ចាំង ពីជំនឿរបស់ជនជាតិឥណ្ឌាបុរាណ ដែលទាក់ទងនឹងកំណកំណើតនៃព្រះពុទ្ធសាសនាសមណគោតម និងជីវិភាពរបស់ជនជាតិនេះដូចជា ក្សត្រ បព្វជិត រាស្ត្រសាមញ្ញ និង ស្មូមជាដើម ។
II ទិដ្ឋភាពទំនាក់ទំនងរឿង
ស្ដាប់ការស្មូត្រកំណាព្យរឿង ព្រះវេស្សន្ដរ
កណ្ឌទី ១ ៖ ទសពរ ( ពរទាំង១០ ប្រការ )
កណ្ឌទី ២ ៖ ហេមពាន្ត
កណ្ឌទី ៣ ៖ ទានកណ្ឌ ( ការធ្វើទាន )
កណ្ឌទី ៤ ៖ វនប្បវេសន៍ ( ការចូលគង់ក្នុងព្រៃ )
កណ្ឌទី ៥ ៖ ជូជកកណ្ឌ
កណ្ឌទី ៦ ៖ ចូឡពន ( ពណ៌នាព្រៃតូច )
កណ្ឌទី ៧ ៖ មហាពន
កណ្ឌទី ៨ ៖ កុមាបាព៌ (ការប្រទានជាលី ក្រស្នាឲ្យតាជូជក)
កណ្ឌទី ៩ ៖ មទ្រីបាព៌ ( និយាយពីនាងមទ្រី )
កណ្ឌទី ១០ ៖ សក្កបាព៌ ( អន្តរាគមព្រះឥន្ទ្រ )
កណ្ឌទី ១១ ៖ មហារាជបាព៌
កណ្ឌទី ១២ ៖ ឆក្សត្រ ( ក្សត្រទាំង ៦ ជួបជុំគ្នា )
កណ្ឌទី ១៣ ៖ នគរកណ្ឌ ( ការយាងចូលនគរវិញ )


EmoticonEmoticon