ប្រវត្តិ ព្រះបាទអង្គឌួង


រជ្ជកាលព្រះអង្គឌួង (១៨៤០ - ១៨៥៩)

ព្រះបាទអង្គឌួងទ្រង់ប្រសូតនៅថ្ងៃទី៩

ខែអាសាធ ឆ្នាំរោង អដ្ឋស័កព.ស ២៣៤០ ត្រូវនឹងគ.ស១៧៩១ នៅក្រុងឩដុង្គ ។ជាបុត្រពៅរបស់ព្រះអង្គអេង និងមាតានាម អ្នកម្នាងរស់

មានព្រះរាម៤អង្គគឺៈ អង្គចន្ទ អង្គភឹម

អង្គស្ងួន អង្គអ៊ឹម ។


ព្រះអង្គចូលទីវង្គតនៅថ្ងៃសុក្រ

៥កើត ខែកត្តិក ឆ្នាំវក ទោស័កព.ស២៤០៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា គ.ស១៨៦០ នៅវេលាម៉ោង៤

និង១៥នាទី ដោយរោគមនោបាតក្នុងព្រះជន្មាយុ ៦៥វស្សា ។

ព្រះបាទអង្គឌួងមានរាជបុត្របីព្រះអង្គ គឺ ព្រះនរោត្តម ព្រះស៊ីវត្ថា និង ព្រះស៊ីសុវត្ថិ

ឆ្នាំ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក

ស្រុកពញាឮ លុះដល់ឆ្នាំ១៨៤៧ ទើបទ្រង់ បានត្រូវអភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ ក្នុងនាមជាព្រះរាជាដែលគិតដល់ អាយុ ជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង

នៅពេលទ្រង់ជ្រាបថា មានទឹកដីខ្មែរជាច្រើនបាត់ បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ

និងខ្ទេច ខ្ទាំដោយសង្គ្រាម ផ្ទៃក្នុងទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។

ម្យ៉ាងទៀតដើម្បី រំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួននិងសៀមមានតែមធ្យោបាយមួយគឺពឹង មហាអំណាចអឺរ៉ុបណាមួយ

ដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។

នៅឆ្នាំ១៨៥៤

ព្រះអង្គបានចាត់ទូតខ្មែរម្នាក់អោយទៅទាក់ទងជាមួយទូតបារាំងដែលតាំង នៅសិង្ហបុរី

ក្នុងគោលបំណងអោយបារាំងជួយការពារខ្មែរ ប៉ុន្តែគំរោងការនេះបានត្រូវបរាជយ័

ដោយរឿងនេះលេចឭដល់ស្តេចសៀម ហើយស្តេចសៀមក៏បានគំរាមព្រះបាទអង្គឌួងថា បើព្រះអង្គហ៊ានចុះសន្ឋិសញ្ញាចងសម្ពន្ឋ័ភាពជាមួយបារាំង

សៀមនិងលើកទព័ចូលមកកំទិច ខ្មែរជាមិនខាន ។ ឃើញបែបនេះ ព្រះបាទអង្គឌួងក៏មិនហ៊ានអោយលោក

ដឺមុងទីញ៉ី ( De Montingny)ដែលជាតំណាងរបស់បារាំងចូលគាល់ឡើយ។ ឃើញដូច្នេះបារាំងក៏ផ្អាកការចុះ សន្ឋិសញ្ញាសម្ពន្ឋ័ភាពបារាំង

ខ្មែរនេះទៅ ។

ព្រះបាទអង្គឌួងលើកិច្ចអភិវឌ្ឍន៏ប្រទេស

នៅក្នុងរជ្ជកាលព្រះបាទអង្គឌួងព្រះអង្គបានចាត់អោយមានការបោះពុម្ពប្រាក់ថ្មី ឈ្មោះប្រាក់ បាតដែលមាន បួនប្រភេទ។ប្រាក់បាតមានរូបម្ខាងហង្សនិងម្ខាងទៀតមានរូបប្រាសាទអង្គរ។

នៅឆ្នាំ១៨៥០ ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជន ដើម្បីលើកទំនប់មួយសម្រាប់ ការពាររាជធានីឧដុង្គពីខាងកើត។ ព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់លួងមានប្រវែង៦៤០០ម៉ែត។ នៅលើចិញ្ចើមផ្លូវមានកសាងសាលាសំណាក់ជាច្រើនសម្រាប់ ឲ្យ ប្រជាជនដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់ នឿយ។

ដើម្បីសម្រួលដល់ប្រជាជននៅម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកលើកនៅកំពង់ផែក្រុងភ្នំពេញ ព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀត។ ប្រទេសខ្មែរក្នុងសម័យអង្គរមាន ផ្លូវខ្វាត់ខ្វែង ប៉ុន្តែដោយសារចម្បាំងទើបផ្លូវអស់ទាំងនោះ

ត្រូវគេបោះបង់ចោលមិនបាន ថែរក្សា។ ចាប់ពីឆ្នាំ១៨៤៧ពួកយួនបានគាបសង្កត់មកលើ សេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គ ដោយយកពន្ធដារលើទំនិញឆ្លងកាត់

ទើបព្រះអង្គបានសម្រេច ព្រះទ័យសាងកំពង់ផែមួយ នៅខេត្តកំពតដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ ជាមួយគ្នានេះដែរព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពតដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែ

និងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅមក។


ផ្នែកអក្សរសីល្បនិងព្រះពុទ្ធសាសនា

ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។

នៅឆ្នាំ១៨៥៣ ព្រះអង្គទ្រង់បានចាត់រាជប្រតិភូមួយក្រុមដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និងឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរមួយអង្គព្រះនាមព្រះមហាប៉ាន ដែលគង់ នៅសៀមមកពង្រឹងព្រះពុទ្ធសាសនា ។ ប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ(រាមាទី៤)

ទទួលរាក់ទាក់ព្រោះយល់ ថាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម ។គឺចាប់ពីពេលនោះហើយដែលព្រះពុទ្ធសាសនា តាមបែប ធម្មយុត្តិនិកាយ

(ហីនយាន) ត្រូវបាននាំយកពីសៀមចូលមកប្រទេសកម្ពុជារហូតមកទល់សព្វថ្ងៃ។

ព្រះរាជនិពន្ធរបស់ព្រះអង្គឌួងក្នុងអក្សរសីល្បខ្មែរមាន

១- រឿងចម្ប៉ាថោង និពន្ឋនៅឆ្នាំ១៨១០

២- រឿងព្រះវេស្សន្តរកម្រងកែវ (មិនច្បាស់)

៣- រឿងកាកី និពន្ឋនៅឆ្នាំ១៨១៥

៤- ច្បាប់ស្រី និពន្ឋនៅឆ្នាំ១៨៣៧


EmoticonEmoticon