រាជាធិបតេយ្យ សម័យអង្គរ

រាជាធិបតេយ្យ សម័យអង្គរ

ប្រមុខដឹកនាំដែលតំណាងរាជរដ្ឋាភិបាល ឬអំណាចកណ្តាល គឺព្រះ​មហា​​ក្សត្រ ដែលឋានៈត្រូវបានប្រៀបផ្ទឹមនឹងព្រះអាទិទេពនៅ​លើ​ប្រថពី​។ គោរម្យងាររបស់ព្រះអង្គ គឺទេវរាជ ដែលជាទ្រឹស្តី​ឥណ្ឌា​ទាក់ទិន​ទៅ​នឹងស្តេចចក្រព័ត្រ ឬចក្រវាឡ ដែលប្រហែលជា​មានតាំងតែ​សម័យបុរេ​អង្គរ តែបានប្រារព្ធបន្តមកដល់សម័យអង្គរ ជាពិសេស​ក្នុងរជ្ជកាល​របស់​ព្រះបាទជ័យវរ្ម័នទី២ នៅឆ្នាំ៨០២ នៅពេលដែលទ្រង់​បំពេញពិធី​សាសនា​​មួយ ឈ្មោះពិធីទេវរាជ ដើម្បីសូមពរជ័យពីព្រះឥសូរ ឬ​ព្រះ​សិវ​ដ៏មានមហិទ្ធិឫទ្ធិ ដោយមានការប្រកាសយ៉ាងមហោឡាឫទ្ធិ ឯកភាព និងអធិបតេយ្យភាពរបស់កម្ពុជាផង នៅលើភ្នំគូលែន។

 
របបរាជាធិបតេយ្យនេះ តម្រូវឲ្យមានការផ្គុំអំណាចកណ្តាល ដែលស្ថិត​ជុំវិញ ប្រមុខដឹកនាំ គឺព្រះមហាក្សត្រ ដើម្បីអភិវឌ្ឍនប្រទេសកម្ពុជា​បុរាណ​។ ដោយហេតុថា ទ្រង់គឺជាអ្នកធានានិរន្តភាពនៃនគរ ដោយមាន​ភ្ជាប់នូវអំណាចនយោបាយ និតិប្រតិបត្តិយ៉ាងណែន ក្នុងឋានៈជាមេទ័ព និងមេសាសនា។
ដូចទើបពោល ផ្នែកនយោបាយ ស្តេចខ្មែរគឺជាមេទ័ព និងម្ចាស់ផែនដី កម្លាំងយោធាសំខាន់បំផុតនៃរដ្ឋផ្នែកនីតិ ទ្រង់ការពារច្បាប់ និងតុលាការ ពោលគឺយុត្តិធម៌។ លើសពីនេះទៀត ទ្រង់ជាស្ថាបនិកនៃប្រាង្គប្រាសាទ និងប្រព័ន្ធធារាសាស្ត្រ។ ចំណុចសំខាន់មួយទៀត គឺស្តេចខ្មែរ​នាជំនាន់​បុរាណ គឺជាមេទ័ពដ៏ខ្លាំងពូកែ អង់អាចក្លាហាន។ គឺព្រះអង្គរនេះហើយ ដែលនាំទ័ពទៅប្រយុទ្ធលើសមរភូមិនៅពេលដែលមានអាសន្នម្តងៗដើម្បីការពារជាតិមាតុភូមិខ្មែរ៕
-------------
Chap PinmonySihak


EmoticonEmoticon